ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារ ជាតិតៃវ៉ាន់ ៖ គ្មានសញ្ញាចិន ត្រៀមធ្វើសម្រាប់សង្គ្រាម

បរទេស ៖ ក្រោយការធ្វើសមយុទ្ធម្តង ហើយម្តងទៀតរបស់ចិន នៅជិតកោះតៃវ៉ាន់នោះ រដ្ឋមន្ត្រីការពារជាតិ តៃវ៉ាន់ នៅថ្ងៃអង្គារនេះ បាននិយាយថា គ្មានសញ្ញាដែលប្រទេសចិន កំពុងតែត្រៀមរៀបចំ សម្រាប់សង្គ្រាមជាមួយតៃវ៉ាន់ មានដូចជាការប្រមូលផ្តុំ កងទ័ពនៅតាមតំបន់ឆ្នេរ ភាគខាងកើតប្រទេសនោះទេ ។

តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក បាននិយាយប្រាប់រដ្ឋសភាថា “បក្សកុម្មុយនិស្តចិន បានបន្តសកម្មភាពបង្ក ហេតុរបស់ខ្លួនប្រឆាំងតៃវ៉ាន់ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានសញ្ញាបង្ហាញថា ចិនត្រៀមចាប់ផ្តើមសង្គ្រាម មានទ្រង់ទ្រាយពេញលេញនោះទេ” ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ កោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ និងត្រូវចិនអះអាងថាជាទឹកដីមួយផ្នែករបស់ខ្លួននោះ បានធ្វើការថ្កោលទោសសមយុទ្ធរបស់ចិន ដែលរួមមានទាំងការ បើកយន្តហោះចម្បាំង ឆ្លងបន្ទាត់កណ្ដាល របស់ច្រកសមុទ្រតៃវ៉ាន់ ថាជាការប៉ុនប៉ងសម្លុតគម្រាម៕
ប្រែសម្រួល៖ប៉ាង កុង

To Top