បរទេស ៖ មេទ័ពថ្មីរបស់ប្រទេសថៃ តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានប្តេជ្ញាដើម តាមមេទ័ពពីមុន ដែលបានប្រកាន់គោលជំហរ យ៉ាងរឹងមាំទប់ទល់ នឹងក្រុមប្រឆាំងរបបរាជានិយម ហើយលោកបានធ្វើការ សង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ច ការពាររាជានិយម។
គួរបញ្ជាក់ថា ការតែងតាំងលោកឧត្តមសេនីយ៍ Narongpan Jittkaewtae ក្នុងដំណើររុះរើតំណែងយោធាប្រចាំឆ្នាំនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលកងទ័ព និងព្រះរាជវាំងរបស់ប្រទេសថៃ ប្រឈមមុខនឹងភាពលំបាក អស់រយៈពេលជាងពីរខែ ដោយសារតែមានការតវ៉ា ប្រឆាំងរាជរដ្ឋាភិបាល ។
លោក Narongpan Jittkaewtae បាននិយាយប្រាប់កម្មវិធីយោធាមួយថា “ខ្ញុំប្តេជ្ញាចំពោះអ្នករាល់គ្នាថា ខ្ញុំនឹងបន្តការតព្វកិច្ច ទំនួលខុសត្រូវ គោលនយោបាយ និងមនោគមវិជ្ជារបស់មេទ័ព គឺលោកឧត្តមសេនីយ៍ Apirat Kongsompong ឲ្យអស់ពីសមត្ថភាពទាំងស្រុងរបស់ខ្ញុំ”៕
ប្រែសម្រួល៖ប៉ាង កុង
