គុយវ៉ែត ស៊ីធី់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ រាជទាយាទ ព្រះនាម Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah ត្រូវបានតែងតាំងជា ព្រះចៅអធិរាជថ្មី បន្ទាប់ពីព្រះចៅអធិរាជ Sheikh Sabah Al-Ahmad Al-Jaber Al-Sabah បានសោយទីវង្គត់ ។
លោក Anas Al-Saleh ឧបនាយករដ្ឋមន្រ្តី គុយវ៉ែត បានថ្លែងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា រដ្ឋាភិបាល បានអធិស្ឋានសម្រាប់ភាព ជោគជ័យរបស់មេដឹកនាំថ្មី នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់គាត់ដើម្បីធានាសន្តិសុខ និងការរីកចម្រើន របស់ប្រទេសជាតិ ។
ព្រះអង្គម្ចាស់ Sheikh Nawaf ប្រសូត្រនៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ១៩៣៧ ។ ព្រះអង្គបានបម្រើការជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃពីឆ្នាំ១៩៧៨ ដល់ឆ្នាំ ១៩៨៨ នៅពេលដែលទ្រង់ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ។
នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០០៦ ព្រះអង្គត្រូវបានគេប្រសិទ្ធនាមជា រាជទាយាទ ។
នៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០១៣ ព្រះរាជក្រឹត្យត្រូវបានប្រកាសតែងតាំង ព្រះអង្គម្ចាស់ Sheikh Nawaf ជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោកស្រី Amiri Diwan បានអោយដឹងថា ព្រះចៅអធិរាជ Sheikh Sabah បានសោយទីវង្គតក្នុងព្រះជន្មាយុ ៩១ ព្រះវស្សា កាលពីថ្ងៃអង្គារ ។
នៅថ្ងៃទី ២៣ ខែកក្កដា អធិរាជបានយាងចេញទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការព្យាបាលព្រះរោគ តាមវេជ្ជសាស្ត្របន្ទាប់ពីការវះកាត់ថ្មីៗនេះរបស់ទ្រង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា