លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ មជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថ្លែងថា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល រួមចំណែកតម្រិះប្រាជ្ញា និងកម្លាំងដើម្បីប្រមូលផ្តុំតម្រិះប្រាជ្ញា និងកម្លាំងរបស់ភាគីនានា និងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ កាលពីខែមេសា ឆ្នាំ២០២០នេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផ្តួចផ្តើមគំនិតនូវសកម្មភាព បង្កើនកិច្ចសហប្រតិបត្តិការ អន្តរជាតិដើម្បីរួមគ្នាកសាងផ្លូវសូត្រ ប្រកបដោយសុខភាពល្អ និងគំនិតផ្តួចផ្តើមស្តីពីប្រតិបត្តិការឃ្លាំងគំនិត នៃសហគមន៍រួមកិច្ចសហប្រតិបត្តិការ អន្តរជាតិខាងទូរទស្សន៍តាមផ្លូវសូត្រ ។
អ្នកជំនាញនៃធនាគារគំនិត សហគមន៍រួម ដែលមកពីប្រទេសអ៊ីតាលី ជប៉ុន អាហ្សង់ទីន សហរដ្ឋអាមេរិក និងចិនជាដើម ព្រមនិងអ្នកជំនាញចិន និងអន្តរជាតិ ដែលមានកិត្យានុភាព និងឥទ្ធិពលបានសកម្ម ចូលរួមសកម្មភាពលើកនេះ ដែលបានតែងអត្ថបទស្តីពីទស្សនៈ ប្រកបដោយវិចារណញ្ញាណ និងវិទ្យាសាស្ត្រផ្សព្វផ្សាយ ទៅកាន់សង្គម និងផ្តល់ព័ត៌មានស្តីពីសាមគ្គីភាព និងការគាំទ្រដល់ប្រជាពលរដ្ឋ ។ ព្រមពេលជាមួយគ្នានេះ ពួកគេក៏បានចូលរួម កម្មវិធីពិសេសក្រោមចំណងជើងថា ការពិនិត្យអង្កេតពិភពលោក ដែលគ្រោងធ្វើដោយសហគមន៍រួម និង CGTN ផងដែរ ដែលបាននាំឱ្យមាន ការពិភាក្សាគ្នាយ៉ាងសកម្ម ក្នុងទស្សនិកជនជាង ១រយលាននាក់ នៃប្រទេស និងតំបន់ជាង១៧០ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ មជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា ក្នុងសកម្មភាពលើកនេះ ក្នុងន័យអំពាវនាវប្រព័ន្ធ សារព័ត៌មានអន្តរជាតិសកម្មចូលរួម ធ្វើឱ្យកិច្ចសហប្រតិបត្តិការ មានភាពកាន់តែ ស៊ីជម្រៅ ផ្សាយព័ត៌មានពិត និងណែនាំសាធារណៈមតិ ដើម្បីបំពេញបន្ថែមពន្លឺព្រះអាទិត្យ និងកម្លាំងក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល ។
លោក Shen Haixiong បានថ្លែងថា ក្នុងការប្រយុទ្ធ ប្រឆាំងនឹង ជំងឺកូវីដ១៩ ប្រជាជនចិន កាន់អាកប្បកិរិយា ដែលហ៊ានតស៊ូប្រយុទ្ធប្រឆាំងនិង ទទួលយកជ័យជម្នះ បង្កើតស្មារតី ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដ៏មហិមា ដែលចាត់ទុក អាយុជីវិតជាចម្បង ប្រទេសទាំងមូលសាមគ្គីជាធ្លុងមួយ មិនគិតពីពលីកម្មរបស់ខ្លួន គោរពវិទ្យាសាស្ត្រ និងរួមសុខរួមទុក្ខជាមួយគ្នា ៕