បរទេស ៖ ក្រោយទីក្រុងវ៉ាស៊ីនតោន បានព្រមានថា ខ្លួនអាចនឹងបិទស្ថានទូតប្រចាំនៅទីក្រុងបាដាដនោះ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi បាននិយាយប្រាប់មន្ត្រីការទូតជាន់ខ្ពស់២៥រូប នៅថ្ងៃពុធនេះថា ប្រទេសអ៊ីរ៉ាក់ នឹងការពារអាគារបេសកកម្មនៅបរទេសនានា និងធ្វើឲ្យប្រាកដថា មានតែរដ្ឋប៉ុណ្ណោះដែលមានអាវុធ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានប្រាប់ថា លោក Mustafa al-Kadhimi បានបាននិយាយប្រាប់កិច្ចប្រជុំ ឯកអគ្គរដ្ឋទូត២៥រូបដូច្នេះថា “ប្រទេសអ៊ីរ៉ាក់ចាប់អារម្មណ៍ លើការអនុវត្តក្រិតក្រមច្បាប់ ភាពផ្តាច់មុខរបស់រដ្ឋលើការមានអាវុធ ការពារបេសកកម្មនៅបរទេសនានា និងអគារការទូត” ។
លោកបានបន្តទៀតថា “អ្នកទាំងឡាយណាដែលធ្វើការវាយប្រហារ លើបេសកកម្មនៅបរទេស គឺកំពុងតែស្វះស្វែងបង្កអស្ថិរភាពដល់អ៊ីរ៉ាក់ និងបំផ្លាញចំណងមិត្តភាពក្នុងតំបន់និងអន្តរជាតិ”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការត្រៀមរៀបចំដកមន្ត្រីការទូត ចេញពីប្រទេសអ៊ីរ៉ាក់ ក្រោយធ្វើការព្រមានទីក្រុងបាដាដថា ខ្លួនអាចនឹងបិទស្ថានទូត ហើយនេះគឺជាចំណាត់ការមួយ ដែលអ៊ីរ៉ាក់ខ្លាចថា អាចនឹងប្រែប្រទេសខ្លួនឲ្យក្លាយជាតំបន់សមរភូមិ៕
ប្រែសម្រួល៖ប៉ាង កុង