ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន គ្រោងធ្វើទស្សនកិច្ចនៅវៀតណាម និងឥណ្ឌូនេស៊ី នៅខែតុលា សម្រាប់ទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃពុធថា លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និង ប្រទេសឥណ្ឌូនេស៊ី នៅពាក់កណ្តាលខែតុលានេះ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីបានចូលកាន់តំណែងកាលពីដើមខែកញ្ញា។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើដំណើរទស្សនកិច្ចនេះឆ្ពោះទៅមុខដូចការគ្រោងទុក នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ។

យោងតាមប្រភពបានអោយដឹងថា លោក Suga នឹងធ្វើការសំរេចចិត្តចុងក្រោយថា តើត្រូវធ្វើដំណើរ បន្ទាប់ពីបានពិនិត្យមើលស្ថានភាព ជំងឺឆ្លងនៅក្នុងប្រទេស និងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ ដែលការរីករាលដាល នៃការឆ្លងនៅតែមានស្ថេរភាព បើប្រៀបធៀបជាមួយប្រទេសដទៃទៀត ដូចជាសហរដ្ឋអាមេរិក។

ផែនការធ្វើ ទស្សនកិច្ច នៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គឺបានកើតឡើង នៅពេលដែលជប៉ុន ព្យាយាមពង្រឹងទំនាក់ទំនង ជាមួយបណ្តាប្រទេសក្នុងតំបន់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសម្ព័ន្ធមិត្តសន្តិសុខសំខាន់ របស់សហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មធំបំផុតគឺប្រទេសចិន លើបញ្ហាពាណិជ្ជកម្ម សន្តិសុខ និងបញ្ហាផ្សេងៗទៀត។

ចំពេលមានបញ្ហានេះ រដ្ឋាភិបាលទីក្រុងប៉េកាំង មានគោលបំណងជំរុញ ដល់សមាជិក អាស៊ាន ប៉ុន្តែអ្នកខ្លះបានជំទាស់កាន់តែខ្លាំងឡើង ជាមួយប្រទេសចិនអំពីយុត្តាធិការ នៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសផ្សេងទៀត បានមើលឃើញថា មានបញ្ហាចំពោះដំណោះស្រាយដ៏តឹងរឹងរបស់ខ្លួនចំពោះកោះតៃវ៉ាន់៕
ប្រែសម្រួលៈ ណៃ តុលា

To Top