វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មរាប់សិប ប្រឆាំងនឹងបុគ្គល និងអង្គភាពស៊ីរី ដើម្បីដាក់សម្ពាធបន្ថែមទៀតដល់រដ្ឋាភិបាលស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ទណ្ឌកម្មនេះបានកំណត់យកប្រធានអគ្គនាយកស៊ើបការណ៍សម្ងាត់ស៊ីរី ជាអភិបាលនៃធនាគារកណ្តាលនៃប្រទេសស៊ីរីនិងបណ្តាញធុរកិច្ច ដែលបានចោទប្រកាន់ថា បានបង្កើតប្រាក់ចំណូល សម្រាប់របប និងអ្នកគាំទ្ររបស់ខ្លួន។
នៅក្នុងនោះដែរ ក្រសួងការបរទេសនៅថ្ងៃដដែលនោះ បានចុះក្នុងបញ្ជីឈ្មោះជនជាតិស៊ីរី ៣ នាក់ផ្សេងទៀត សម្រាប់តួនាទីរបស់ពួកគេនៅក្នុងជម្លោះនៅស៊ីរី៕ដោយ ឈូក បូរ៉ា