ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ថា បណ្តាសាលារៀន រោងភាពយន្ត និងអាងហែលទឹក នឹងត្រូវអនុញ្ញតឲ្យបើកដំណើរការឡើងវិញ នៅក្នុងប្រទេស់ឥណ្ឌា បន្ទាប់ពីបានបិទប្រទេស អស់រយៈពេលមួយខែមកហើយ ។ ក្រសួងកិច្ចការលំនៅដ្ឋាន បានឲ្យដឹងកាលពីថ្ងៃពុធ ទោះបីជា ក្រុមអ្នកជំនាញការព្រមានថា ប្រទេសនេះនឹងក្លាយជាប្រទេស ដែលមានអ្នកឆ្លងជំងឺច្រើន ជាងគេបំផុតលើពិភពលោកក្តី ។
ឥណ្ឌា មានពលរដ្ឋចំនួន ១,៣ពាន់លាននាក់ ហើយបានកត់ត្រាថា មានពលរដ្ឋជាង ៦,២លាននាក់ ដែលបានឆ្លងជំងឺ ដែលជាប្រទេសជាប់លំដាប់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក និងមានអ្នកស្លាប់ជាង ៩៧.០០០នាក់ ។
ប៉ុន្តែរដ្ឋាភិបាល បានចាប់ផ្តើមសកម្មភាពនានាជាបណ្តើរៗ ដើម្បីស្តារឡើងវិញសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ ដោយសារការបិទប្រទេស ជាមួយគ្នានេះដែរ មានពលរដ្ឋរាប់លាននាក់ ពិសេសជនក្រីក្រ ដែលបានធ្វើឲ្យជីវភាពរបស់ ពួកគេកាន់តែខ្សត់ខ្សោយទៅៗ ។
បណ្តាថ្នាក់រៀន សម្រាប់សិស្សដែលមាន អាយុ១៤ដល់១៧ឆ្នាំ ត្រូវបានអនុញ្ញតឲ្យ បើកដំណើរការឡើងវិញ នៅតាមបណ្តារដ្ឋមួយចំនួន កាលពីសប្តាហ៍មុន ប៉ុន្តែការប្រកាសថ្មីបានបង្កផលប៉ះពាល់ ដល់សាលារៀនទាំងអស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា