ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មីជប៉ុន លោក Suga ទំនងជាមិនឲ្យមានការបោះឆ្នោត នៅឆ្នាំនេះបាននោះទេ

តូក្យូ៖ មន្ត្រីជាន់ខ្ពស់ នៅក្នុងរដ្ឋបាលរបស់លោក បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក Yoshihide Suga ទំនងជាមិនរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតនៅឆ្នាំនេះទេ ដោយជ្រើសរើស ផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ លើការដោះស្រាយវិបត្តិជំងឺ – ១៩ ។

ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក Suga បានចូលកាន់តំណែង នៅពាក់កណ្តាលខែកញ្ញា បានបង្ហាញនូវការគាំទ្រខ្ពស់ ចំពោះគណៈរដ្ឋមន្រ្តីរបស់លោក ដោយបានលើកឡើងថា មានការរំពឹងទុកថា នាយករដ្ឋមន្រ្តី អាចស្វែងរកការឈ្នះឆ្នោត ពីអាណត្តិរឹងមាំមួយនេះ។

ប៉ុន្តែក្រុមមន្រ្តីបានលើកឡើងថា លោក Yoshihide Suga គ្រោងនឹងប្រកាន់ខ្ជាប់ នូវការសន្យារបស់លោក ដើម្បីផ្តល់អាទិភាព ដល់ការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លង ខណៈដែលសេដ្ឋកិច្ច កំពុងដំណើរការឡើងវិញ ដែលធ្វើឱ្យការបោះឆ្នោត នៅប៉ុន្មានខែខាងមុខនេះមិនទំនង៕ ដោយ៖ ឈូក បូរ៉ា

To Top