បរទេស៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ចំណងមិត្តភាពរបស់ចិន ជាមួយសហរដ្ឋអាមេរិក កំពុងតែប្រឈមមុខ នឹងភាពលំបាកដ៏ធ្ងន់ធ្ងរ ហើយប្រទេសទាំងពីរ គួរតែខាតបង់ពេលវេលា ក្នុងការដាក់វាលើផ្លូវដ៏ត្រឹមត្រូវ។
លោកឯកអគ្គរដ្ឋទូតចិន Cui Tiankai តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់កម្មវិធីទិវាជាតិ របស់ប្រទេសចិនថា ទីក្រុងប៉េកាំង មានបំណងចង់អភិវឌ្ឍចំណងមិត្តភាព ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយសុឆន្ទៈនិងភាពស្មោះត្រង់។ ចំណងមិត្តភាពសហរដ្ឋអាមេរិក-ចិន កំពុងតែជួបប្រទះនូវភាពលំបាកដ៏ធ្ងន់ធ្ងរ ដែលកម្របានឃើញក្នុងចំណងការទូត ៤១ឆ្នាំកន្លងមក”។
មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសចិនរូបនេះ បានប្រសាសន៍យ៉ាងដូច្នេះផងដែរថា “នេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍គ្រឹះ របស់ប្រជាជនចិននិងអាមេរិក។ យើងជឿថា មិត្តភាពចិន-អាមេរិកដ៏ស្ថិតថេរ ស្ថិតនៅក្នុងចំណាប់អារម្មណ៍ ផលប្រយោជន៍របស់ប្រទេសទាំងពីរ” ៕
ប្រែសម្រួល៖ ប៉ាង កុង