ណួ-សាល់តាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងកសិកម្មបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សត្វបក្សីប្រមាណជាង៣៣០.០០០ក្បាល នៅក្នុងកសិដ្ឋាន ត្រូវបាននាំយកទៅសម្លាប់ចោលនៅកាហ្សាស្ថាន ដោយសារវីរុស H5N8 នៅក្នុងតំបន់ចំនួន៧នៅទូទាំងប្រទេស ។
សត្វបក្សីជាង១,៧លានក្បាល បានចាក់វ៉ាក់សាំង នៅក្នុងស្រុកដាច់ស្រយាលចំនួន៤២៤ស្រុក នៅក្នុងប្រទេសកាហ្សាស្ថាន ។ ក្រសួងបានឲ្យដឹងដូច្នេះ ។ លើសពីនេះ វ៉ាក់សាំងចំនួន៧,៧លានកម្រិត បានត្រូវចែកចាយដល់តំបន់ដែលរងគ្រោះដោយជំងឺផ្តាសាយបក្សី ។
តំបន់ដែលស្ថិតនៅភាគខាងជើងកាហ្សាស្ថាន ដែលជាប់ព្រំដែនជាមួយនឹងប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍មកថា មានផ្ទុះជំងឺផ្តាសាយបក្សីជាលើកដំបូង កាលពីដើមខែកញ្ញាកន្លងទៅនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
