ព័ត៌មានអន្តរជាតិ

ពិភពលោកប្រតិកម្ម ជាមួយ ភាពអាណិតនិងការរិះគន់ ក្រោយ លោក ត្រាំ តេស្តឃើញឆ្លង ជម្ងឺកូវីដ១៩

បរទេស៖ថ្នាក់ដឹកនាំពិភពលោកនានា ប្រជាពលរដ្ឋនិងឥស្សរជនផ្សេងទៀត តាមសេចក្តីរាយការណ៍ បានមានប្រតិកម្មលាយឡំគ្នា ដោយភាពអាណិតនិងការរិះគន់ ចំពោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភិរិយារបស់លោក តេស្តឃើញឆ្លងជម្ងឺកូវីដ១៩។

លោក ត្រាំ បានប្រកាសនៅថ្ងៃព្រឹកថ្ងៃសុក្រនេះថា លោកនិងស្ត្រីទីមួយសហរដ្ឋអាមេរិក ទើបបានទទួលការធ្វើរោគវិនិច្ឆ័យ គឺលោកនិងភរិយាបានទទួលការធ្វើតេស្តភ្លាមៗ ក្រោយពេលដែលត្រូវបានគេដឹងថា អតីតមន្ត្រីផ្នែកកិច្ចការសារព័ត៌មាន គឺលោក Hope Hicks បានតេស្តឃើញមានឆ្លងមេរោគថ្មីនោះ។

ប៉ុន្តែនៅពេលភ្លាមៗនេះ បេក្ខភាពប្រធានាធិបតីមកពីគណបក្សលទ្ធិប្រជាធិបតេយ្យ គឺលោក Joe Biden ដែលបានចូលរួមក្នុងកម្មវិធីពិភាក្សាដេញដោលជាមួយលោក ត្រាំ កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុង Cleveland នៅមិនទាន់មានការឆ្លើយតប ចំពោះរោគវិនិច្ឆ័យរបស់លោក ត្រាំ នោះទេ៕ប្រែសម្រួល៖ប៉ាង កុង

To Top