សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំដោយជូនពរលោក និងលោកស្រីជំទាវមីឡានៀ ត្រាំ ឲ្យជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័សពីជំងឺCOVID-១៩ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា សារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានលើកឡើងថា លោក និងភរិយារបស់លោក បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការ របស់កូរ៉េបានចុះផកសាយថា នៅក្នុងសារនោះលោក គីមបានលើកឡើងថា លោកពិតជារន្ធត់ពេលលឺដំណឹងភ្លាមៗនោះថា លោក ត្រាំ និងភរិយារបស់លោកបានធ្វើ តេស្តវិជ្ជមាន ចំពោះវីរុសនេះ ។
KCNA បានចុះផ្សាយថា “លោកបានផ្តល់ការអាណិតអាសូរ ដល់ប្រធានាធិបតី និងស្ត្រីទីមួយ” ។ លោកសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងត្រូវបានរកឃើញឆាប់បំផុត លោកសង្ឃឹមថាពួកគេប្រាកដជា នឹងយកឈ្នះវាបាន”៕
ដោយ ឈូក បូរ៉ា