ព័ត៌មានអន្តរជាតិ

ណាសាតេស្តឈុតក្រោម ទឹកជាឈុតសម្រាប់ អាវកាសយានិកស្រាវជ្រាវ នៅទីអាវកាស

បរទេស ៖ មកដល់ពេលនេះគេជឿជាក់ថា អង្គការណាសាបាន កំពុងធ្វើការយ៉ាង មមាញឹកក្នុងការអភិវឌ្ឍឈុត ឯកសណ្ឋានថ្មីៗ សម្រាប់អាវកាសយានិក ដែលនឹងត្រៀម ចូលរួមក្នុងកិច្ចផែនការ បំពេញបេសកកម្មទៅកាន់ឋានព្រះច័ន្ទ។

នៅសប្តាហ៍នេះយោង តាមមន្ទីរពិសោធ the Neutral Buoyancy Lab ក្នុងទីក្រុងហ៊ូស្តុង រដ្ឋតិចសាស់ បានប្រកាសថាអង្គការណាសា កំពុងចាប់ផ្តើមធ្វើតេស្តនូវឈុតថ្មីមួយ របស់អាវកាសយានិក ដែលនឹងអាចប្រើប្រាស់ សម្រាប់កិច្ចការងារក្រោមទឹក។

តាមពិតទៅឈុត ឯកសណ្ឋាននេះ នឹងមិនមែនប្រើប្រាស់សម្រាប់ការងារ ក្រោមទឹកនៅលើភពនេះនោះទេ ប៉ុន្តែគេជឿជាក់ថា ដោយសារតែមានលក្ខណៈទំនាញ ដូចទៅនឹងទីអាវកាស ជាពិសេសឋានព្រះច័ន្ទផង ។ គួរឲ្យដឹងដែរថា ណាសាបច្ចុប្បន្នកំពុងធ្វើការងារតៀម ជាច្រើនធ្វើយ៉ាងណា ដើម្បីអាចឲ្យបេសកកម្ម របស់ខ្លួនអាចវិលត្រឡប់ទៅកាន់ភពព្រះច័ន្ទ សាជាថ្មីនាឆ្នាំ២០២៤ខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top