សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Boeing បានឲ្យដឹងថា ខ្លួននឹងបង្រួមផលិតកម្មយន្ដហោះ 787 Dreamliner នៅឯរោងចក្ររបស់ខ្លួននៅ North Charleston រដ្ឋ South Carolina ដោយចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២១ នេះបើយោងតាមការប៉ាន់ស្មានដ៏ល្អបំផុតរបស់ក្រុមហ៊ុន។
សេចក្តីសម្រេចនេះធ្វើឡើងនៅពេលដែលក្រុមហ៊ុន កំពុងចាត់វិធានការជាយុទ្ធសាស្រ្ត ដើម្បីរក្សាសាច់ប្រាក់ងាយ និងកំណត់ទីតាំងអាជីវកម្មមួយចំនួន នៅក្នុងបរិយាកាសពិភពលោកបច្ចុប្បន្នដើម្បីបង្កើនប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត សម្រាប់រយៈពេលវែង។
ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសថា“ ប្រព័ន្ធផលិតកម្មរបស់ខ្លួន ត្រូវបានកែសម្រួល ដើម្បីឆ្លើយតបទៅនឹងបរិយាកាសទីផ្សារ ដែលមានការលំបាកនាពេលបច្ចុប្បន្ននេះ ខណៈពេលដែលដាក់ក្រុមគ្រួសារយន្ដហោះត្រកូល ៧៨៧ ដើម្បីបង្កើនផលិតកម្មនៅពេលការធ្វើដំណើរតាមផ្លូវអាកាសកើនឡើង”៕
ដោយ ឈូក បូរ៉ា

