បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Heiko Maas បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា សហភាពអឹរ៉ុប ត្រូវតែផ្តល់ការឆ្លើយតប ដ៏ច្បាស់មួយ ចំពោះប្រទេសរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្ម ក្រោយការបំពុលអ្នកនយោបាយ ប្រឆាំងវិមានក្រឹមឡាំង លោក Alexei Navalny ដោយសារធាតុគីមី ដែលគេហាមឃាត់ជាអន្តរជាតិ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានដូច្នេះថា “ខ្ញុំមានភាពជឿជាក់ថា មិនយូរទៀតទេ នឹងមានទណ្ឌកម្ម” ។
“ទណ្ឌកម្មត្រូវតែតែងផ្តោតគោលដៅនិងលៃឲ្យសមស្រប ប៉ុន្តែការរំលោភបំពានច្បាប់អាវុធគីមីអន្តរជាតិធ្ងន់ធ្ងរបែបនេះ មិនអាចទុកចោលដោយគ្មានចម្លើយនោះទេ ហើយចំពោះរឿងនេះ យើងមានការរួបរួមសាមគ្គីគ្នា នៅក្នុងសហភាពអឺរ៉ុប”៕ ប្រែសម្រួល៖ប៉ាង កុង