ព័ត៌មានអន្តរជាតិ

តម្រួតថៃ រឹបអូសបានគ្រាប់ថ្នាំញៀនជិត ២០ម៉ឺនគ្រាប់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប៉ូលិសក្នុងស្រុក នៅខេត្ត Khon Kaen ភាគឦសានប្រទេសថៃឡង់ដ៏ បានធ្វើការចាប់ខ្លួនក្មេងស្ទាវម្នាក់ ដែលមានគ្រាប់ថ្នាំញៀន ចំនួន១៩៨.០០០គ្រាប់ កាំភ្លើងមួយដើម និងអាវុធយុទ្ធភ័ណ្ឌ ជាច្រើនគ្រឿងទៀត ។

ប៉ូលិសបានធ្វើការចាប់ខ្លួន និងរឹបអូសបាននៅឯគេហដ្ឋាន របស់ជនសង្ស័យ នៅខេត្ត Kohn Kaen និងនៅផ្ទះមួយកន្លែងទៀត នៅជិតខេត្ត Kalasin ។

យុវជនវ័យ២៤ឆ្នាំ ត្រូវបានចាប់ខ្លួន នៅនាំទៅកាន់មន្ទីរឃុំឃាំង និងរងការចោទប្រកាន់ ពីបទជួយដូរអាវុធខុសច្បាប់ផងដែរ ។

គួរបញ្ជាក់ថា ក្រុមអាជ្ញាធរថៃ បានរឹបអូសគ្រាប់ថ្នាំមេថាមហ្វេតាមីន ចំនួន២២,១៩លានគ្រាប់ និងគ្រាប់ថ្នាំគ្រីស្ទាល់ មេថាមហ្វេតាមីន៦៣៨គីឡូក្រាម និងកញ្ឆាចំនួន៦.២៤០គីឡូក្រាម ចន្លោះខែតុលា ឆ្នាំ២០១៩ និងខែមិថុនា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top