ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ថា យោធាជើងទឹករបស់ប្រទេសឥណ្ឌូនេស៊ី បានរឹបអូសទូកនេសាទចំនួន ២គ្រឿង របស់ប្រទេសវៀតណាម នៅសមុទ្រ North Natuna នៅខេត្តដែនកោះ Riau ។
លោក Dato Rusman មេបញ្ជាការយោធាជើងទឹកនៃកងម៉ារីន Fleet Armada Command I បានលើកឡើងនៅក្នុង សេចក្តីប្រកាសមួយថា ឥណ្ឌូនេស៊ី នឹងចាត់វិធានការប្រឆាំងរាល់ ការរំលោភបំពានណាមួយនៃ ច្បាប់គ្រប់គ្រងដែនទឹករបស់ប្រទេស ។
ទូកបរទេសទាំងនោះ ត្រូវបានចោទប្រកាន់ថា បានមកធ្វើនេសាទ នៅក្នុងដែនទឹករបស់ឥណ្ឌូនេស៊ី ដោយគ្មានឯកសារផ្លូវច្បាប់ត្រឹមត្រូវ និងប្រើប្រាស់ការនេសាទដែលត្រូវបាន ហាមឃាត់ដោយច្បាប់សកល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា