ព័ត៌មានអន្តរជាតិ

តួកគីមានបំណង ចង់ជំរុញបង្កើនចំណងមិត្តភាព ជាមួយរដ្ឋាភិបាល GNA នៅលីប៊ី

បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃអាទិត្យបាននិយាយថា ប្រទេសតួកគី មានគោលបំណងចង់ពង្រឹង ចំណងមិត្តភាពជាមួយរដ្ឋាភិបាល កិច្ចព្រមព្រៀងជាតិ ដែលអន្តរជាតិទទួលស្គាល់ (GNA) ក្រោយជួបជាមួយ នាយករដ្ឋមន្ត្រីរបស់ប្រទេស ដែលគ្រោងចុះចេញ ពីតំណែងនៅខែនេះ។

លោកនាយករដ្ឋមន្ត្រី Fayez al-Sarraj បានចុះហត្ថលេខា សហប្រតិបត្តិការយោធាមួយ ជាមួយលោក Erdogan កាលពីឆ្នាំមិញ ដែលបានប្រែទោរទៅក្នុងអនុគ្រោះ របស់រដ្ឋាភិបាល GNA ក្នុងជម្លោះប្រឆាំង កងកម្លាំងភាគខាងកើតលីប៊ី ដែលស្ថិតនៅក្រោមការដឹកនាំ របស់កងទ័ពជាតិលីប៊ី របស់លោក Khalifa Haftar។

ផ្ទាំងពាណិជ្ជកម្ម

ក្រោយជំនួបមួយ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោកប្រធានាធិបតីតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសតួកគីនឹងបន្ត ក្នុងភាពសាមគ្គីដ៏ពេញលេញ ជាមួយរដ្ឋាភិបាល GNA មានគោលបំណង ពង្រឹងចំណងមិត្តភាព និងនៅតែត្រៀមខ្លួនជាស្រេច ដើម្បីឲ្យគ្រប់ការគាំទ្រទាំងអស់៕ ប្រែសម្រួល៖ប៉ាង កុង

To Top