ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រ វាយប្រហារតំបន់បច្ចឹម Mindoro ប្រទេសហ្វីលីពីន

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថានតាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដី បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៦រ៉ិចទ័រ បានវាយប្រហារមកលើតំបន់បច្ចឹម Mindoro នៅក្នុងប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃចន្ទនេះ ។

វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះដំបូងឡើយ មានកម្រិតប្រមាណ៥,៤រ៉ិចទ័រប៉ុណ្ណោះ ដែលបានកើតឡើងនៅវេលាម៉ោង ២.១៦នាទីព្រឹក ម៉ោងក្នុងស្រុក នៅក្រុង Looc នៃតំបន់បច្ចឹម Mindoro ដែលមានជម្រៅ ១២១គីឡូម៉ែត្រ ។

វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដី ដែលត្រូវបានវិវត្តន៍នៅក្នុងទម្រង់ដើម នឹងមានការរញ្ជួយកើតឡើងដ៏អាក្រក់ ។

ហ្វីលីពីន ត្រូវបានគេដឹងថា ជារឿយៗមានសកម្មភាពរញ្ជួយ ដោយសារតែទីតាំងប្រទេសស្ថិតនៅ ”ក្នុងរង្វង់នៃអគ្គី” នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top