ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និយាយថា តួកគីគឺជាអ្នកប្រឆាំងទៅនឹង កិច្ចខំប្រឹងប្រែង ដើម្បីសន្តិភាពក្នុងតំបន់

បរទេស៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងមករដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែល បានធ្វើការចោទប្រកាន់ប្រទេសតួកគីថា គឺជាតួអង្គដែលកំពុងព្យាយាម ធ្វើឲ្យមាន អស្ថិរភាពតំបន់ និងតែងតែមានគំនិតប្រឆាំង ទៅនឹងកិច្ចប្រឹងប្រែង ដើម្បីសន្តិភាពក្នុងតំបន់។

ជាធម្មតាអ៊ីស្រាអែលតែងតែ បានព្យាយាមចៀសវាងនូវសកម្មភាព ស្តីបន្ទោសជាសាធារណៈ ទៅលើប្រទេសតួកគីណាស់ ដោយសង្ឃឹមថានឹងអាច រក្សាទំនាក់ទំនងពាណិជ្ជកម្ម និងការទូតទោះបីជាជំហរគាំទ្រប៉ាឡេស្ទីន របស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា នៅតែកើតមានឡើងអស់រយៈពេល ជាងមួយទសវត្សរ៍ក៏ដោយ៕

រដ្ឋមន្ត្រីការពារជាតិរូបនេះក៏ បានអំពាវនាវឱ្យមានការដាក់សម្ពាធបន្ថែម ពីសំណាក់អន្តរជាតិផងដែរ ដើម្បីនាំមកនូវការផ្លាស់ប្តូរ អំណាចរបស់អង្គការណាតូ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top