ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌា បើកច្រកក្រោមដីដែលអាច ចល័តទ័ពកាន់តែលឿន ទៅកាន់ព្រំដែនជាប់ចិន

បរទេស៖ សារព័ត៌មានបរទេសកាលពីថ្ងៃសៅរ៍ បានចេញផ្សាយថាលោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា បានអនុញ្ញាតិឲ្យមានការ បើកផ្លូវរូងក្រោមដីត្រង់ចំណុច ហិម៉ាល័យដែលវានឹងអាច ធ្វើឲ្យឥណ្ឌាមានសមត្ថភាពក្នុងការ បញ្ជូនកងទ័ពទៅកាន់ព្រំដែនចិន កាន់តែលឿនជាងមុន ខណៈភាពតានតឹងនៅតែបន្តកើនឡើង រវាងប្រទេសជិតខាងអាស៊ី២នេះក្តី។

គួរឲ្យដឹងដែរថា ផ្លូវរូងក្រោមដីមួយនេះ អាចធ្វើដំណើរឆ្លងកាត់ចេញពីរដ្ឋ Himachal Pradesh ភាគខាងជើងរបស់ប្រទេសឥណ្ឌា ហើយស្ថិតនៅលើផ្លូវមួយ ក្នុងចំណោមផ្លូវធំពីរសម្រាប់ កងទ័ពឆ្ពោះទៅកាន់តំបន់ព្រំដែននៅ Ladakh ដែលស្ថិតនៅកៀក ប្រទេសចិនបំផុត។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរថា ជម្លោះគ្នាប៉ុន្មានខែចុងក្រោយនេះ ជាលទ្ធផលទាហានឥណ្ឌាចំនួន ២០នាក់ និងចំនួនទាហានចិនដែល មិនបានបញ្ជាក់ច្បាស់ត្រូវបាន សម្លាប់ជាពិសេសនៅក្នុងខែមិថុនា។ វាគឺជា ការប៉ះទង្គិចគ្នាដ៏សាហាវមួយនៅ ក្នុងតំបន់Ladakh ដែលជា ព្រំដែនជម្លោះរវាងតំបន់ស៊ីនជាំង និងតំបន់ទីបេ របស់ចិន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top