ព័ត៌មានអន្តរជាតិ

ថៃ តែងតាំងអតីត រដ្ឋមន្រ្តីដឹងជញ្ជូន ជារដ្ឋមន្រ្តីហិរញ្ញវត្ថុថ្មី

បាងកក៖ រាជរដ្ឋាភិបាលថៃ នៅថ្ងៃច័ន្ទបានតែងតាំងលោក Arkhom Termpittayapaisith អតីតរដ្ឋមន្រ្តីដឹកជញ្ជូន ជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មី របស់ប្រទេសថៃ ជំនួសលោក Pridi Daochai ដែលបានលាលែងពីតំណែង កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅ បន្ទាប់ពីបានឡើងកាន់តំណែងត្រឹមតែ ២០ ថ្ងៃនៅក្នុងការិយាល័យ។

នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចា កាលពីចុងសប្តាហ៍មុន បានដាក់ឈ្មោះរបស់លោក Arkhom Termpittayapaisith ទៅព្រះករុណាព្រះមហាក្សត្រទី១ ព្រះមហាក្សត្រ សម្រាប់ការយល់ព្រមពីព្រះរាជា។

លោក Arkhom ត្រូវបានតែងតាំងជាអនុរដ្ឋមន្រ្តី ដឹកជញ្ជូនក្នុងខែសីហា ឆ្នាំ២០១៤ ដែលបម្រើការនៅក្នុងរដ្ឋបាលប្រាយុទ្ធ និងត្រូវបានតំឡើងឋានៈជារដ្ឋមន្រ្តី ដឹកជញ្ជូនមួយឆ្នាំក្រោយមក។

គួរបញ្ជាក់ថា លោក Arkhom បានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Thammasat និងអនុបណ្ឌិតផ្នែកអភិវឌ្ឍន៍ និងសេដ្ឋកិច្ចពីមហាវិទ្យាល័យ Williams នៅសហរដ្ឋអាមេរិក ៕

ដោយ ឈូក បូរ៉ា

To Top