ព័ត៌មានអន្តរជាតិ

Boeing បញ្ចប់ផលិតកម្មយន្តហោះប្រភេទ 787 Dreamliner នៅរដ្ឋវ៉ាស៊ិនតោនហើយ

បរទេស៖​ ទីបំផុតវិបត្តិកូវីដ១៩ បានធ្វើឲ្យចំនួនអ្នករងគ្រោះ នៅក្នុងវិស័យអាកាស មានការកើនឡើងទោះបីជាពួកគេ សុទ្ធសឹងតែជាក្រុមហ៊ុនយក្សធំៗ របស់ពិភពលោកក្តី។

Boeing បានប្រកាសថា ខ្លួននឹងបិទចោលរោងចក្រ ដ៏សំខាន់មួយរបស់ខ្លួននៅក្នុងទីក្រុង Everett រដ្ឋវ៉ាស៊ិនតោនគឺជារោងចក្រ ផលិតតួយន្តហោះប្រភេទ 787 Dreamliner ហើយដំណើរការបិទនឹងចាប់ផ្តើម ធ្វើឡើងចាប់ពីពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះហើយ។

គួរឲ្យដឹងដែរថា Boeing មានរោងចក្រផលិតតួយន្តហោះប្រភេទ 787 Dreamlines នេះចំនួន២កន្លែង ប៉ុន្តែបើយោងតាមការបញ្ជាក់ ដោយប្រធានប្រតិបត្តិរបស់ ក្រុមហ៊ុនគឺលោក David Calhoun បានឲ្យដឹងថា Boeing បានសម្រេចចិត្តបិទរោងចក្រមួយកន្លែង និងបន្តរក្សាទុករោងចក្រតែមួយកន្លែងប៉ុណ្ណោះ នៅក្នុងតំណាក់កាលធ្លាក់ចុះ ពេលបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top