ព័ត៌មានអន្តរជាតិ

អាមេរិក-រុស្ស៊ី បើកកិច្ចចរចា ស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នៅទីក្រុង Helsinki

Helsinki៖ សហរដ្ឋអាមេរិក និងរុស្ស៊ី បានធ្វើកិច្ចចរចា ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រង អាវុធនុយក្លេអ៊ែរនៅរដ្ឋធានី Helsinki កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារេព័ត៌មាន ចិនស៊ិនហួ។

យោងតាម ការិយាល័យប្រធានាធិបតីហ្វាំងឡង់កិច្ចពិភាក្សា គឺជាការបន្តកិច្ចចរចាចុងក្រោយបំផុត ស្តីពីស្ថេរភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមនៅទីក្រុងវីយែន កាលពីដើមឆ្នាំនេះ។

គួរបញ្ជាក់ថា គណៈប្រតិភូរុស្ស៊ី ដឹកនាំដោយអនុរដ្ឋមន្រ្តី ក្រសួងការបរទេស លោក Sergei Ryabkov រីឯគណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោក Marshall Billingslea ប្រេសិតប្រធានាធិបតីពិសេស សម្រាប់ការគ្រប់គ្រងអាវុធ៕ ដោយ៖ ឈូក បូរ៉ា

To Top