ព័ត៌មានអន្តរជាតិ

ប្រេស៊ីល បន្ថែមពេលវេលា នៃការហាមប្រាមមិនឲ្យជនបរទេស ឆ្លងកាត់ចូលតាម ព្រំដែន

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសប្រេស៊ីល បានប្រកាសថា ប្រេស៊ីល បានបន្ថែមពេលវេលាក្នុង ការហាមប្រាមចំពោះជនបរទេស ដែលបានចូលមកតាមដីគោក តាមផ្លូវសមុទ្រ រឺទន្លេ ដើម្បីទប់ស្កាត់ការផ្ទុះ ជំងឺកូវីដ១៩ ។

ការមកដល់តាមជើង អាកាសត្រូវបានអនុញ្ញត ចាបតាំងពីថ្ងៃទី២៥ ខែកញ្ញា ។

យោងតាមកាសែតផ្លូវការ របស់រដ្ឋាភិបាល បានចុះផ្សាយថា វិធានការប្រកបដោយប្រសិទ្ធិភាព គឺការហាមប្រាមដល់បណ្តាអ្នកទេសចរ ដែលចូលមកក្នុងប្រទេសប្រេស៊ីល តាមច្រកព្រំដែនរបស់ខ្លួន ជាមួយនឹងប្រទេសអាហ្សង់ទីន ប៊ូឡាវី កូឡុំប៊ី ហ្វ្រែន ហ្គុយ៉ាណា ហ្គុយ៉ាណា ប៉ារ៉ាហ្គាយ ប៉េរូ ស៊ូរីម៉ាម៉េ អ៊ុយរ៉ាហ្គាយ និងវេណេស៊ុយអេឡា ជាដើម ។

ទោះបីជាយ៉ាងនេះក្តី ការហាមប្រាមត្រូវបាន លើកលែងសម្រាប់អ្នកទេសចរ ដែលជាប្រទេសជិតខាង ហើយចង់វិលត្រឡប់ទៅកាន់ ស្រុកកំណើតរបស់ពួកគេវិញ តាមជើងហោះហើរ ពួកគេគួរបានស្នើឡើងជាផ្លូវការ ពីស្ថានទូត ឬកុងស៊ុលរបស់ប្រទេសពួកគេ និងតាមសំបុត្រ យន្តហោះត្រឹមត្រូវ ។

ការហាមប្រាមនេះដែរ មិនសំដៅទៅលើពលរេដ្ឋប្រេស៊ីល ឬអ្នកស្រុកដែលជាជនបរទេស ដែលវិលត្រឡប់ចូល មកប្រទេសនេះនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top