ព័ត៌មានអន្តរជាតិ

លោក អាសាដ រិះគន់តួកគី ចំពោះការប្រយុទ្ធគ្នា រវាងអាមេនីនិងអាហ្ស៊ែបៃហ្សង់

បរទេស៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថាជាអ្នកញុះញង់ដ៏ចម្បង ក្នុងការប្រយុទ្ធគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ រវាងកងកម្លាំងអាមេនី និងអាហ្ស៊ែបៃហ្សង់ សម្រាប់រយៈពេលជាង២៥ឆ្នាំ។

នៅក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃអង្គារនេះ ដែលហាក់ធ្វើឲ្យ មានភាពតានតឹង អន្តរជាតិខ្លាំងឡើង ជុំវិញការប៉ះទង្គិចគ្នាដោយអាវុធ នៅក្នុងតំបន់ South Caucasus នោះ លោក អាសាដ ក៏បាននិយាយផងដែរថា ពួកសកម្មប្រយុទ្ធពីប្រទេសស៊ីរី កំពុងតែត្រូវបានបញ្ជូន ទៅកាន់តំបន់មានជម្លោះ។

ផ្ទាំងពាណិជ្ជកម្ម

ប្រាប់ដល់ទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី RIA លោកប្រធានាធិបតីស៊ីរីរូបនេះ បានបញ្ជាក់ដូច្នេះថា “លោក (Erdogan) គឺជាអ្នកញុះញង់ដ៏ចម្បង និងជាផ្តើមគំនិត ចំពោះជម្លោះថ្មីៗនេះ នៅក្នុងតំបន់ រវាងអាហ្ស៊ែបៃហ្សង់និងអាមេនី”៕ ប្រែសម្រួល៖ប៉ាង កុង

To Top