ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិកស្វះស្វែងបង្កើនការគាំទ្រ ក្នុងចំណោមសម្ពន្ធមិត្ត

បរទេស ៖ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo នៅថ្ងៃអង្គារនេះ បានធ្វើទស្សនកិច្ចទីក្រុងតូក្យូ ជួបសម្ពន្ធមិត្តដ៏ជិតស្និត នៅអាស៊ីមួយចំនួន របស់ទីក្រុងវ៉ាស៊ីនតោន គឺជប៉ុន អូស្ត្រាលី និងឥណ្ឌា ដើម្បីបង្កើនការគាំទ្រប្រឆាំងនឹងអ្វី ដែលសហរដ្ឋអាមេរិកនិយាយថា ជាឥទ្ធិពលក្នុងតំបន់ដ៏គ្រោះថ្នាក់កំពុង តែកើនឡើងរបស់ចិន ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ដំណើរទស្សនកិច្ចមួយថ្ងៃនេះ រួមបញ្ចូលទាំងកិច្ចប្រជុំមួយ របស់រដ្ឋមន្ត្រីការបរទេសក្រុមប្រជាជាតិ៤ គឺសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌានិងជប៉ុន។

គួរបញ្ជាក់ថា ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងតែសម្លឹងកសាងការគាំទ្រ នៅក្នុងចំណោមសម្ពន្ធមិត្តនៅអាស៊ី ប្រឆាំងនឹងទីក្រុងប៉េកាំងនោះ អ្នកវិភាគបាននិយាយថា ប្រទេសជិតខាងចិននានា ចង់ជៀសវាងការប្រយុទ្ធដាក់គ្នាត្រង់ៗ ព្រោះតែចំណងមិត្តភាពសេដ្ឋកិច្ច៕
ប្រែសម្រួល៖ប៉ាង កុង

To Top