ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការណាតូ អំពាវនាវឲ្យមានបទឈប់បាញ់គ្នា នៅតំបន់

បរទេស ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា មួយក្នុងតំបន់ Nagorno-Karabakh ស្របពេលដែលចំនួន ការស្លាប់សរុប កំពុងតែកើនឡើង ក្នុងអំឡុងការប្រយុទ្ធគ្នា ក្នុងតំបន់ដាច់ស្រាលមួយ នៅតំបន់ South Caucasus ។

ក្នុងអំឡុងធ្វើទស្សនកិច្ចប្រទេសតួកគី លោក Jens Stoltenberg បានមានប្រសាសន៍ថា “វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងបង្ហាញសារដ៏ច្បាស់មួយ ទៅគ្រប់ភាគីទាំងអស់ថា ពួកគេគួរតែបញ្ឈប់ការបាញ់គ្នាភ្លាម ដែលយើងគួរតែគាំទ្ររាល់កិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយចរចាគ្នាដោយសន្តិវិធីមួយ”។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅក្នុងតំបន់ Nagorno-Karabakh រវាងអាមេនីនិងអាហ្ស៊ែបៃហ្សង់ បានចាប់ផ្តើមឡើងនៅថ្ងៃទី២៧ ខែកញ្ញាកន្លងទៅ និងបានកើនដល់កម្រិតដ៏អាក្រក់បំផុត គិតចាប់តាំងពីទសវត្សឆ្នាំ១៩៩០មក ជាពេលដែលមានមនុស្សប្រមាណ៣០.០០០នាក់ បានស្លាប់បាត់បង់ជីវិត ៕ ប្រែសម្រួល៖ប៉ាងកុង

To Top