ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ច្រានចោលរបាយការណ៍ដែលថា ខ្លួនរៀបចំដំណើរប្អូនស្រី លោក គីម ជុងអ៊ុន ទៅកាន់អាមេរិក

សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានច្រានចោលថា ជាការមិនពិត ចំពោះរបាយការណ៍របស់ជប៉ុន ដែលថាប្រទេសកូរ៉េខាងត្បូង បានព្យាយាមរៀបចំ ដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដោយប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមុនការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា។

ដោយដកស្រង់ប្រភព ពីប្រទេសកូរ៉េខាងត្បូងសហរដ្ឋអាមេរិក និងជប៉ុន កាសែត Yomiuri Shimbun បានរាយការណ៍ថា ទីក្រុងសេអ៊ូល គ្រោងនឹងរៀបចំ កិច្ចពិភាក្សាកម្រិតខ្ពស់ រវាងលោកស្រី គីម យ៉ូជុង និងមន្រ្តីជាន់ខ្ពស់ទីក្រុងវ៉ាស៊ីនតោន មុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា។

ផ្ទាំងពាណិជ្ជកម្ម

ដំបូងឡើយទីក្រុងសេអ៊ូល បានសង្ឃឹមថា នឹងមានជំនួបកំពូលមួយទៀត រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីដោះស្រាយ វិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែក្រោយមក បានស្វែងរកដំណើរទស្សនកិច្ច របស់ប្អូនស្រីរបស់លោកគីម ដោយក្តីបារម្ភថា គ្មាននរណាម្នាក់ផ្សេងទៀតនោះឡើយ៕ ដោយ ៖ ឈូក បូរ៉ា

To Top