ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្យាយាមគ្រប់គ្រងស្ថានភាព ជុំវិញករណីឃាតកម្មលើ មន្រ្តីកូរ៉េខាងត្បូង

សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃពុធនេះថា ការសុំទោសភ្លាមៗរបស់កូរ៉េខាងជើង ចំពោះការសម្លាប់មន្ត្រីជលផល របស់កូរ៉េខាងត្បូងកាលពីខែមុន គឺជាការបង្ហាញថា របបនេះបានព្យាយាម គ្រប់គ្រងស្ថានការណ៍ ដើម្បីជៀសវាងការបង្វែរ មតិសាធារណៈនៅកូរ៉េខាងត្បូង ប្រឆាំងនឹងខ្លួន។

យោងតាមយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា មន្ត្រីជលផលអាយុ ៤៧ឆ្នាំរូបនេះ ត្រូវបានបាញ់សម្លាប់ ដោយយោធាកូរ៉េខាងជើង នៅពេលដែលកំពុងរសាត់ នៅក្នុងដែនទឹករបស់កូរ៉េខាងជើង ដោយលោកបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈពេលដែលលោកកំពុងបំពេញភារកិច្ច នៅក្បែរកោះយ៉ុនប៉ូយុង នៅតាមព្រំដែនសមុទ្រលឿង។

ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ សម្រាប់សវនកម្មសភាដោយចង្អុល ទៅការសុំទោសរបស់មេដឹកនាំលោក គីម ជុងអ៊ុន ចំពោះការសុំអភ័យទោស របស់មេដឹកនាំកូរ៉េខាងជើង ចំពោះឧប្បត្តិហេតុនេះ ដើម្បីឆ្លើយតបទៅនឹងការទាមទារ របស់ក្រុងសេអ៊ូលឲ្យមានការពន្យល់ ៕

ដោយ ឈូក បូរ៉ា

To Top