បរទេស៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យោធារបស់កោះតៃវ៉ាន់ នាពេលថ្មីៗនេះ បានចេញយន្តហោះដើម្បីស្ទាក់ដំ ណើរយន្តហោះចិន លើសចំនួនពីរដងច្រើនជាងឆ្នាំមិញ និងបានពិពណ៌នាថា តៃវ៉ាន់កំពុងតែប្រឈមមុខនឹង ភាពលំបាកផ្នែកសន្តិសុខធ្ងន់ធ្ងរ ពីប្រទេសចិន។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងរបាយការណ៍មួយប្រគល់ឲ្យរដ្ឋសភា ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយប្រាប់ថា មកទល់ពេលបច្ចុប្បន្នក្នុងឆ្នាំនេះ កងកម្លាំងទ័ពអាកាស បានចេញយន្តហោះប្រញាប់ប្រញាល់ចំនួន ៤.១៣២ដង គឺកើនឡើង១២៩ភាគរយ បើធៀបនឹង ចំនួនសរុបកាលពីឆ្នាំមិញ។
ក្រសួងក៏បាននិយាយផងដែរថា “ប្រទេសចិនកំពុងតែព្យាយាមប្រើប្រាស់ សកម្មភាពយោធាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពសន្តិសុខ នៅតាមច្រកសមុទ្រតៃវ៉ាន់ ហើយទន្ទឹងនឹងការតេស្តសាកល្បង ចំពោះការឆ្លើយតបវិញយើងនោះ ការបង្កើនសម្ពាធលើប្រព័ន្ធការពារ ដែនអាកាសរបស់យើង ព្រមទាំងបន្ថយទំហំសកម្មភាព របស់យើងផងដែរ” ៕
ប្រែសម្រួល៖ ប៉ាង កុង