ប៉េកាំង៖ ប្រទេសចិន បានបដិសេធពាក្យស្លោក របស់បណ្តាប្រទេសលោកខាងលិចមួយចំនួន លើបញ្ហាដែលទាក់ទងទៅនឹងក្រុងហុងកុង និងស៊ីនជាំង របស់ខ្លួនដោយថា ខ្លួននឹងមិនទទួលយក គំរូ ស្តីពីសិទ្ធិមនុស្ស និងប្រឆាំងនឹងស្តង់ដារនោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានស្នើសុំនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដូចបណ្តាប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ នៅក្នុងស្ថានភាពសិទ្ធិមនុស្សរបស់ពួកគេ “តើពួកគេមានសិទ្ធិអ្វី ដើម្បីធ្វើអត្ថាធិប្បាយអំពីស្ថានភាព សិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត?” ។
លោកស្រីបានរិះគន់បណ្តា ប្រទេសលោកខាងលិច ទាំងនោះចំពោះ“ កំណត់ត្រាដ៏ល្បីល្បាញ” របស់ពួកគេ លើបញ្ហាជនភៀសខ្លួនវិបត្តិមនុស្សធម៌ បញ្ហាពូជសាសន៍ ក៏ដូចជាការរំលោភសិទ្ធិមនុស្ស របស់ប្រទេសដទៃទៀត។
អ្នកនាំពាក្យរូបនេះបានបន្ដថា “មិនមានអ្វីល្អនោះទេ មានតែការការពារសិទិ្ធមនុស្ស ឱ្យបានប្រសើរជាងមុន ហើយបណ្តាប្រទេសទាំងនោះ គួរតែគ្រប់គ្រងរឿងរ៉ាវ របស់ពួកគេជាមុនសិន” ៕
ដោយ ឈូក បូរ៉ា