បរទេស ៖ the Sun នៃចក្រភពអង់គ្លេស នៅថ្ងៃពុធទី៧ ខែតុលានេះ បានចេញផ្សាយថា មានការប្រទះឃើញបំណែកយន្តហោះមួយ នៅឯឆ្នេរសមុទ្រ នៃប្រទេសអូស្ត្រាលី កំពុងក្លាយទៅជាព័ត៌មាន គួរឲ្យសង្ស័យថា វាគឺជាផ្នែកមួយនៃយន្តហោះ MH370 ដែលបានបាត់ខ្លួនយ៉ាងចម្លែកកាលពី៦ឆ្នាំមុន។
បំណែកនេះ ត្រូវបានគេប្រទះឃើញ ត្រង់ចំណុចឆ្នេរ ក្បែរទីក្រុង Cape នៃ រដ្ឋឃ្វីលឡែនខាងជើងប្រទេស អូស្ត្រាលី ដោយបុរសដែលរស់នៅក្នុងតំបន់ម្នាក់ មានឈ្មោះថា Mick Elcoate ។គាត់បាននិយាយថាដំបូងគាត់គិតថា គ្រាន់តែជាបំណែកទូកជ័រធម្មតា ប៉ុន្តែដល់ពិនិត្យឲ្យច្បាស់ទៅ ទើបឃើញថាមានរូបរាងស្រដៀង ទៅនឹងស្លាបរបស់យន្តហោះហើយ កប់នៅក្នុងខ្សាច់។
ក្រុមអ្នកជំនាញក្នុងតំបន់ ដែលបានធ្វើដំណើរទៅដល់ទីតាំង និងពិនិត្យមើល បំណែកនោះបានបង្ហើបថា វាមើលទៅមិនដូចជាបំណែក របស់យន្តហោះ MH370 នោះឡើយដោយសារ តែមានពណ៍ខុសគ្នា ហើយបើមើលទៅផែនទី នៃការហោះហើររបស់ MH370 ដែលបានបាត់ខ្លួនកាលពី៦ឆ្នាំមុននោះគឺមានចំងាយឆ្ងាយបំផុតពីកន្លែងនេះ៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)