សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិលោក Suh Wook និងរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានធ្វើកិច្ចចរចាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍នេះ ហើយបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធភាពដ៏រឹងមាំមួយ និងជំហរការពាររួមគ្នាមួយ។
ការអំពាវនាវនេះបានកត់សម្គាល់ នូវកិច្ចពិភាក្សាលើកដំបូង រវាងអ្នកទាំងពីរ ចាប់តាំងពីលោក Suh ឡើងកាន់តំណែង ជារដ្ឋមន្រ្តីការពារជាតិ របស់កូរ៉េខាងត្បូង កាលពីខែមុន។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា រដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ជាថ្មី ពីសារសំខាន់នៃការពង្រឹង សម្ព័ន្ធមិត្តកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើបញ្ហាការពារជាតិ។
លោក Esper បានអបអរសាទរលោក Suh ក្នុងពិធីសម្ពោធរបស់លោក ហើយបានសម្តែង នូវការរំពឹងទុក សម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ សន្តិសុខរបស់អ្នកទាំងពីរ ដែលគ្រោងនឹងធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធខាងមុខ៕ ដោយ ៖ ឈូក បូរ៉ា