ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានបន្តកើនឡើង និងមានអ្នកឆ្លងជំងឺជិត៧លាននាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៧៣.២៧២នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដោយគិតត្រឹមថ្ងៃសៅរ៍នេះមានចំនួន៦.៩៧៩.៤២៣នាក ។
ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ដោយសារជំងឺគិតត្រឹមព្រឹកថ្ងៃសុក្រមានចំនួន៩២៦នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១០៧.៤១៦នាក់ ។
រហូតដល់ពេលនេះ ឥណ្ឌា នៅតែមានអ្នកជំងឺចំនួន៨៨៣.១៨៥ករណី នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន៥.៩៨៨.៨២២នាក់បានជាសះស្បើយទាំងស្រុង និងបានចាកចេញពីមន្ទីរពេទ្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា