ព័ត៌មានអន្តរជាតិ

ប្រ៊ុយណេ មិនមានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មីឡើយ គឺតួលេខអ្នកឆ្លង ថេរត្រឹម១៤៦នាក់

បង់ដាសេរីបេហ្គាវ៉ាន់៖ ភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍មកថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីឡើយ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលនាំឲ្យតួលេខសរុបនៅថេរត្រឹម១៤៦នាក់ ។

វាជាថ្ងៃទី១៤ហើយ ដែលមិនមានករណីថ្មី គិតចាប់តាំងពីថ្ងៃទី២៤ ខែកញ្ញា ។

យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា មិនមានអ្នកឆ្លងជំងឺដែលកំពុងសម្រាកព្យាបាលឡើយនៅឯមជ្ឈមណ្ឌលជាតិដាក់ឲ្យនៅដាច់ដោយឡែក និងសរុបអ្នកជាសះស្បើយនៅត្រឹម១៤៣នាក់ ។

ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន៣៥០នាក់ កំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅមជ្ឈមណ្ឌលតាមដានដែលផ្តល់ដោយរដ្ឋាភិបាល ដែលជាអ្នកបានធ្វើដំណើរមកដល់ប្រទេស បន្ទាប់ពីមកពីបរទេសវិញ ។

គួរបញ្ជាក់ថា ប្រ៊ុយណេ មានអ្នកស្លាប់ចំនួន០៣នាក់ដោយសារជំងឺកូវីដ១៩ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top