ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ឃាត់ខ្លួនជនជាតិចិន រាប់សិបនាក់ និងនាវា៦គ្រឿង ពីបទរំលោភបំពាន

បរទេស៖ អាជ្ញាធរដែនសមុទ្រ របស់ប្រទេសម៉ាឡេស៊ី បាននិយាយនៅថ្ងៃសៅរ៍ថា បានឃាត់ខ្លួនជនជាតិចិន ចំនួន៦០នាក់ និងនាវនេសាទ ចុះបញ្ជីក្នុងប្រទេសចិន ចំនួន៦គ្រឿង ដោយនិយាយថា ពួកគេបានបំពាន ចូលក្នុងដែនទូក របស់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ។

យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា ទីភ្នាក់ងារប្រតិបត្តិការ ដែនសមុទ្រម៉ាឡេស៊ី បាននិយាយប្រាប់ថា ទូកនិងកម្មករនេសាទទាំងនោះ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការមួយ នៅក្បែរតំបន់ឆ្នេរ Johor ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីថ្ងៃសុក្រ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានក្នុងតំបន់ របស់ទីភ្នាក់ងារប្រតិបត្តិការ ដែនសមុទ្រម៉ាឡេស៊ី លោក Mohd Zulfadli Nayan បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការត្រួតពិនិត្យបន្ថែមរកឃើញថា នាវាដែលចុះបញ្ជីក្នុងទីក្រុង Qinhuangdoa ប្រទេសចិនទាំងអស់នោះ មានប្រធានចំនួន៦នាក់ និងកម្មករចំនួន៥៤នាក់ ដែលសុទ្ធតែជាជនជាតិចិន មានអាយុចន្លោះពី៣១ឆ្នាំដល់៦០ឆ្នំា”៕

ប្រែសម្រួល៖ប៉ាង កុង

To Top