វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ បានសម្តែងការខកចិត្ត ចំពោះក្បួនព្យុហយាត្រាយោធា របស់ប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញមីស៊ីលផ្លោងឆ្លងទ្វីប។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់មន្រ្តីអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រើអក្សរកាត់ សម្រាប់សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលមានឈ្មោះជាផ្លូវការ របស់កូរ៉េខាងជើងថា “ វាជាការខកចិត្ត ដែលបានឃើញកូរ៉េខាងជើង បន្តផ្តល់អាទិភាពដល់កម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន” ។
សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ បានសម្តែងការខកចិត្ត ចំពោះក្បួនព្យុហយាត្រាយោធា នៅប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញមីស៊ីលផ្លោងឆ្លងទ្វីប។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា“ វាជាការខកចិត្ត ដែលបានឃើញកូរ៉េខាងជើង បន្តផ្តល់អាទិភាព ដល់កម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន” ។
មន្ត្រីរូបនោះ បាននិយាយដោយសំដៅ លើកិច្ចព្រមព្រៀងមួយ ដែលសម្រេចដោយមេដឹកនាំ នៃប្រទេសទាំងពីរ ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកដំបូង ដែលមិនធ្លាប់មាននៅក្នុងឆ្នាំ ២០១៨ ថា សហរដ្ឋអាមេរិក បានទទូចដល់ប្រទេសកូរ៉េខាងជើង ឱ្យចូលរួមក្នុងកិច្ចចរចាប្រកបដោយចីរភាព និងចាំបាច់ដើម្បីសម្រេចឱ្យបាន នូវការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូល នៅសិង្ហបុរីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យា ជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ការធានាសន្តិសុខ ដល់ទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងការរំសាយ អាវុធនុយក្លេអ៊ែរពេញលេញ នៃឧបទ្វីបកូរ៉េ៕ ប្រែសម្រួលៈ ណៃ តុលា