ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ប្ដេជ្ញាពង្រឹងការ ការពារសង្គ្រាម និងបង្ហាញអាវុធយុទ្ធសាស្រ្តថ្មី

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាបន្តពង្រឹងការការពារសង្គ្រាម ការពារខ្លួន និងបង្ហាញមីស៊ីល ផ្លោងអន្តរទ្វីបថ្មី និងអាវុធដទៃទៀតក្នុងពិធីព្យុហយាត្រា យោធាដ៏ធំមួយ។

លោកគីម ក៏បានជូនពរដល់កូរ៉េខាងត្បូង ឱ្យមានការជាសះស្បើយយ៉ាងឆាប់ រហ័សពីជំងឺរាតត្បាត ឆ្លងរាលដាលក្នុងសារផ្សះផ្សាមួយទៅកាន់ទីក្រុងសេអ៊ូល ដោយសម្តែងក្តីសង្ឃឹមថា ថ្ងៃនោះនឹងមកដល់ឆាប់ៗសម្រាប់ប្រជាជនកូរ៉េ ទាំងពីរ ដើម្បី“ រួមដៃគ្នា” បន្ទាប់ពីវិបត្តិសុខភាពបច្ចុប្បន្នបានបញ្ចប់។

លោកបានថ្លែងសុន្ទរកថា នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រមុនពេលក្បួនដង្ហែ យោធាបានចាប់ផ្តើមនៅទីលាន គីម អ៊ីលស៊ុង នៅកណ្តាលទីក្រុងព្យុងយ៉ាង ដើម្បីអបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតគណបក្សពលករកំពុង កាន់អំណាចនេះបើយោង តាមរូបភាពទូរទស្សន៍រដ្ឋ៕

ដោយ ឈូក បូរ៉ា

To Top