ព័ត៌មានអន្តរជាតិ

អង់គ្លេស ប្រាប់អាល្លឺម៉ង់គម្លាតគ្នា ក្នុងកិច្ចពិភាក្សាសហភាពអឺរ៉ុប ត្រូវតែបិទឲ្យបានឆាប់

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយប្រាប់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅថ្ងៃអាទិត្យម្សិលមិញនេះថា ការវិវត្តទៅមុខ ត្រូវតែបង្កើតឲ្យមានឡើង ក្នុងកិច្ចពិភាក្សាជំនួញមុនពេល Brexit ជាមួយសហភាពអឺរ៉ុប ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបំបាត់គម្លាតគ្នាដ៏ធំ។

លោក Boris Johnson ដែលនិយាយ ជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃអាទិត្យនោះ បាននិយាយជាថ្មី នូវជំនឿរបស់លោកថា ក្នុងខណៈសម្រេចបានកិច្ចព្រមព្រៀងមួយ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនោះ នឹងជាផលប្រយោជន៍ សម្រាប់ទាំងសងខាងនោះ អង់គ្លេសក៏ត្រៀមខ្លួន ដើម្បីបញ្ចប់ដំណាក់កាល ផ្លាស់ប្តូរតាមលក្ខខណ្ឌ បែបអូស្ត្រាលីផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ការិយាល័យ នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយដូច្នេះថា “លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពរីកចម្រើន ត្រូវតែបង្កើតឲ្យមានឡើង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបំបាត់គម្លាតគ្នាដ៏ធំ ជាពិសេស ក្នុងវិស័យនេសាទ និងកម្រិតនៃការធ្វើតួនាទី តាមរយៈដំណើរការកិច្ចពិភាក្សា ដ៏ជិតស្និទ្ធិរវាងប្រធានមន្ត្រីចរចា”៕ ប្រែសម្រួល៖ប៉ាងកុង

To Top