ព័ត៌មានអន្តរជាតិ

រុស្ស៊ីបណ្ដេញ មន្ត្រីការទូត ប៊ុលហ្គារីពីររូប

បរទេស ៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានប្រកាសថាមន្ត្រីការទូតប៊ុលហ្គារីពីររូប ជាបុគ្គលមិនគួររាប់រក និងបានពិពណ៌នា ចំពោះការបណ្ដេញនេះថា ជាការឆ្លើយតបចំពោះការបណ្ដេញមន្ត្រី ការទូតរុស្ស៊ីពីររូប កាលពីខែមុន ដោយពីបទសង្ស័យធ្វើចារកម្ម ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា ទីក្រុងមូស្គូមើលឃើញទង្វើរបស់ប្រទេស ប៊ុលហ្គារីនោះថា គ្មានមូលដ្ឋាន។

គួរបញ្ជាក់ថា ប្រទេសប៊ុលហ្គារី ជាសមាជិកអង្គារណាតូ ដែលជាធម្មតាមានចំណងមិត្តភាពល្អជាមួយរុស្ស៊ី បានបណ្ដេញមន្ត្រីការទូតរុស្ស៊ី៣រូប ផ្សេងទៀត ជុំវិញបទចោទប្រកាន់អំពីការធ្វើចារកម្ម គិតចាប់តាំងពីខែតុលាមក ហើយប្រទេសនេះ ក៏បដិសេធមិនផ្តល់ទិដ្ឋាការឲ្យ ដល់មេធាវីការពារក្តីរបស់រុស្ស៊ី កាលពីខែធ្នូផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top