ព័ត៌មានអន្តរជាតិ

ប្រធានប្រតិបត្តិ British Airways ប្រកាសលាលែងពីតំណែង

បរទេស ៖ នៅថ្ងៃចន្ទនេះលោក Alex Cruz បានប្រកាសលាលែងចេញ ពីតំណែង ជាប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនអាកាសចរ British Airways ហើយក្រោយពេល ដែលក្រុមហ៊ុនមេ IAG International Airlines Group) បានប្រកាសថា នឹងចាប់ផ្តើមការងារប្រយុទ្ធប្រឆាំង ទៅនឹងវិបត្តិដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រហោះហើរ។

ក្នុងនោះផងដែរលោក Sean Doyle ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរ Aer Lingus របស់អៀរឡង់ដែលក៏ជាក្រុមហ៊ុនក្រោម IAG ដែរនោះនឹងត្រូវទទួលរ៉ាបរង់តំណែង ជាប្រធានប្រតិបត្តិក្រុមហ៊ុន British Airways ជំនួសឲ្យលោក Cruz ភ្លាមផងដែរ។

ខណៈដែលក្រុមហ៊ុនមិនទាន់ អាចរកបានអ្នកជំនួសលោក Doyle នៅ Aer Lingus នោះក្រុមហ៊ុន IAG បានប្រកាសថា នឹងដាក់ឲ្យលោក Donal Moriarty ដែលជាប្រធានផ្នែកកិច្ចសហប្រតិបត្តការ នឹងក្លាយទៅជាប្រធានប្រតិបត្តិ បណ្តោះអាសន្ន៕

ប្រែសម្រួល៖ស៊ុនលី

To Top