បរទេស ៖ កាលពីចុងសប្តាហ៍កន្លង ទៅរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការងារ ចារកម្ម នៃប្រទេសអ៊ីស្រាអែល បាននិយាយ ថាអ៊ីស្រាអែល នឹងធ្វើការប្រឆាំងរាល់ការ លក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក ទៅឲ្យប្រទេសកាតា ។
រដ្ឋមន្រ្តីលោក Eli Cohen បានធ្វើអត្ថាធិប្បាយឆ្លើយតប នឹងរបាយការណ៍ ថាកាតាដែលអ៊ីរ៉ង់ មានបញ្ហាជាមួយអ៊ីស្រាអែល បានដាក់សំណើជាផ្លូវការទៅទីក្រុងវ៉ាស៊ីនតោនដើម្បីទិញ យន្តហោះបំបាំងកាយ របស់ក្រុមហ៊ុន Lockheed Martin Corp ។
សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការពិគ្រោះយោបល់ជាមួយអ៊ីស្រាអែល លើការស្នើសុំលក់អាវុធទំនើប ៗ ទៅកាន់ប្រទេសដទៃទៀត នៅក្នុងតំបន់ក្រោមគោលការណ៍ នៃការថែរក្សាព្រំដែនយោធាប្រកបដោយគុណភាពរបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ស៊ុនលី