សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា អាជ្ញាធរយោធាកំពុងវិភាគលម្អិត អំពីមីស៊ីលផ្លោង អន្តរទ្វីបថ្មីបំផុត របស់កូរ៉េខាងជើង ដែលបានដាក់បង្ហាញ នៅក្នុងការដើរព្យុហយាត្រាដ៏ធំមួយ កាលពីចុងសប្តាហ៍រួមទាំងក្បាល គ្រាប់ជាច្រើន ដែលវាអាចផ្ទុកបាន។
ក្នុងអំឡុងពេលព្យុហយាត្រាថ្ងៃទី១០ ខែតុលាដើម្បីរំលឹកខួបលើកទី៧៥ នៃគណបក្សពលករកំពុងកាន់អំណាច ប្រទេសកុម្មុយនិស្ត បានបង្ហាញមីស៊ីល ICBM ថ្មីរួមជាមួយមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹកថ្មី និងប្រព័ន្ធអាវុធទំនើប ៗ ដទៃទៀត។
មីស៊ីល ICBM ចល័តតាមដងផ្លូវថ្មី មានទំហំធំជាងមុន និងមានផ្នែកខាងមុខវែងជាង នេះបង្ហាញថា វាត្រូវបានរចនាឡើង ដើម្បីបំពាក់ក្បាលគ្រាប់ច្រើន និងផ្ទុកបន្ទុកកាន់តែច្រើន៕
ដោយ ឈូក បូរ៉ា