តូក្យូ៖ ប្រភពពីការទូតបានឲ្យដឹងថា កិច្ចប្រជុំកំពូលត្រីភាគីរវាងជប៉ុន កូរ៉េខាងត្បូង និងចិន ទំនងជាមិនត្រូវបានធ្វើឡើង នៅឆ្នាំនេះទេ ដោយសារទីក្រុងតូក្យូ បានជូនដំណឹងថា លោកនាយករដ្ឋមន្រ្តី នឹងមិនចូលរួម ដោយគ្មានការរីកចម្រើន ក្នុងការដោះស្រាយ ជម្លោះទ្វេភាគី ជាមួយក្រុងសេអ៊ូល ជុំវិញសំណងសម្រាប់ កម្លាំងពលកម្មពេលសង្គ្រាមនោះទេ។ ។
ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេគ្រោងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលត្រីភាគី ដែលត្រូវបានធ្វើឡើង ប្រហែលមួយដង ក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨ ដែលជាវេទិកាមួយ ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចក៏ដូចជាបញ្ហា ក្នុងតំបន់រួមទាំងប្រទេសកូរ៉េខាងជើង ផងដែរ។
ប៉ុន្តែយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រទេសជប៉ុន បានប្រាប់កូរ៉េខាងត្បូង នៅចុងខែកញ្ញាថា ខ្លួនមិនអាចទៅរួចទេ សម្រាប់លោកនាយករដ្ឋមន្រ្តី ក្នុងការធ្វើទស្សនកិច្ចលើកលែងតែមាន“ វិធានការណ៍សមស្រប” ដើម្បីដោះស្រាយ កង្វល់របស់ខ្លួន។
ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងសេអ៊ូល បានធ្លាក់ចុះដល់កម្រិតអាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការសម្រេចរបស់តុលាការកំពូលរបស់កូរ៉េខាងត្បូង កាលពីខែតុលា ឆ្នាំ២០១៨ បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុន បង់ប្រាក់សំណង ដល់បុរស៤នាក់ ពីពលកម្មដោយបង្ខំ ក្នុងកំឡុងឆ្នាំ១៩១០-១៩៤៥ នៃការគ្រប់គ្រងអាណានិគម លើឧបទ្វីបកូរ៉េ៕
ដោយ ឈូក បូរ៉ា