ព័ត៌មានអន្តរជាតិ

ថៃ៖ អគ្គលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ រំពឹងថា មនុស្សមិនដល់១ ម៉ឺននាក់ឡើយ នឹងចូលរួមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល នៅទីក្រុងបាងកក នៅថ្ងៃពុធ

បរទេស៖ អគ្គលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិលោក Nattaphon Narkphanit បាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្សតិចជាង ១ ម៉ឺននាក់ ត្រូវបានរំពឹងថានឹងចូលរួមបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងបាងកកនៅថ្ងៃពុធ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយដកស្រង់របាយការណ៍ ស៊ើបការណ៍ចុងក្រោយ លោកឧត្តមសេនីយ៍ Nattaphon បាននិយាយថា ខណៈបាតុកម្មនៅថ្ងៃពុធ នឹងមានការចូលរួមពីក្រុមបាតុករមកពី ៤០-៥០ ខេត្តនៅទូទាំងប្រទេស ចំនួនរបស់ពួកគេទំនងជានឹងថយចុះត្រឹម ១០.០០០ នាក់។

លោកបាននិយាយទៀតថា នៅពេលនេះចំនួនអ្នកតវ៉ា ត្រូវបានគេរំពឹងថា នឹងមានចំនួនជិតនឹងការប្រមូលផ្តុំគ្នា នាពេលកន្លងមក។

អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ លោករូបនេះបានបញ្ជាក់ថា អ្នកនយោបាយខ្លះបានពាក់ព័ន្ធក្នុងការរៀបចំ បាតុកម្មនេះ ប៉ុន្តែមិនបានបញ្ចេញ ឈ្មោះណាមួយ ឬតួនាទីរបស់ពួកគេនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top