ព័ត៌មានអន្តរជាតិ

World Bank ៖ បំណុលរបស់ប្រទេសក្រីក្របំផុត លើលោកសរុបកើន ដល់៧៤៤ ពាន់ប៊ីលានដុល្លារ

បទេស ៖ យោងតាមរបាយការណ៍ បំណុលអន្ដរជាតិ ចុងក្រោយបង្អស់ របស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទបានបង្ហាញថា បំណុលក្រៅប្រទេសសរុប នៃបណ្តាប្រទេសក្រីក្របំផុត នៅលើពិភពលោក បានកើនឡើង ៩,៥ ភាគរយស្មើនឹង ៧៤៤ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩ ។

ក្រុមអ្នកឲ្យកំចីចម្រុះ បានធ្វើសេចក្តីថ្លែងការណ៍មួយ ក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមធនាគារពិភពលោក និងអន្តរជាតិនិង មូលនិធិរូបិយវត្ថុ (IMF) ថា មុនពេលចាប់ផ្តើម នៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ អត្រាបំណុលសាធារណៈ កំពុងកើនឡើងជាបុព្វហេតុ ដែលត្រូវព្រួយបារម្ភជាពិសេសនៅ ក្នុងបណ្តាប្រទេសក្រីក្របំផុតនៅលើពិភពលោក” ។

គួរឲ្យដឹងដែរថាក្រុមប្រទេស G20 បានអនុម័តគំនិតផ្តួចផ្តើម សេវាកម្មផ្អាកបំណុល ឬហៅកាត់ថាDSSI កាលពីមេសាឆ្នាំនេះ ដើម្បីជួយដល់ប្រទេសចំនួន ៧៣ ក្នុងចំណោមប្រទេស ដែលក្រីក្របំផុតក្នុងការគ្រប់គ្រង ផលប៉ះពាល់នៃជំងឺរាតត្បាត ដែលអនុញ្ញាតឱ្យពួកគេផ្អាកការទូទាត់ លើបំណុលទ្វេភាគីផ្លូវការរហូតដល់ចុងឆ្នាំ ២០២០ ៕

ប្រែសម្រួល៖ស៊ុនលី

To Top