បរទេស ៖ នៅថ្ងៃអង្គារនេះរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើការលើកឡើងនិងអំពាវនាវ ដល់បណ្តាប្រទេសនៅអាស៊ី ឲ្យ នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យដែលមាន នៅក្នុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលអាច នឹងធ្វើឱ្យមានការកើតឡើង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅសមុទ្រចិនខាងត្បូង និងផ្នែកផ្សេងទៀតនៃតំបន់ផង។
លោក Wang បាននិយាយនៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ថា រដ្ឋាភិបាលទីក្រុងប៉េកាំង និងសមាជិកនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន គួរតែធ្វើការរួមគ្នាដើម្បីដក ការរំខានខាងក្រៅ ចេញពីបញ្ហាសមុទ្រចិនខាងត្បូង។
លើសពីនេះលោក Wang ដែលកំពុងធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ បាននិយាយបន្ថែមទៀត ថា ចិននិងម៉ាឡេស៊ី មានទស្សនៈថា សមុទ្រចិនខាងត្បូង មិនគួរជាមូលដ្ឋានសម្រាប់ ចំបាប់រវាងប្រទេសមហាអំណាចធំៗ ដែលមាននាវាចម្បាំងចម្បាំងនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)