ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់លើស៥ម៉ឺននាក់

គែរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងពី៤.១០៨នាក់ដល់៥០៨.៣៨៩នាក់គិតត្រឹមថ្ងៃអង្គារ ។ ទន្ទឹមនឹងនេះដែរ ទាំងប្រទេសហ្ស៊កដានី និងលីប៊ី បានកត់ត្រាថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណា ស្របពេលបន្តការកើនឡើងនៃការឆ្លងជំងឺ ។

លោកស្រី Sima Sadat Lari អ្នកនាំពាក្យក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ជំងឺឆ្លងបានប្រកាសថា មានអ្នកស្លាប់កើនដល់២៩.០៧០នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានកើនឡើង២៥៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

លោកស្រីបានឲ្យដឹងទៀតថា សរុបមានពលរដ្ឋចំនួន៤១១.៨៤០នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ បានជាសះស្បើយពីជំងឺ ទន្ទឺមនឹងនេះដែរ ៤.៥៧០នាក់ផ្សេងទៀតស្ថិតនៅក្នុងអង្គភាពថែទាំជំងឺ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top